ផលិតផលនិងព្យបាលមុខ

[MAKE UP][bleft]

business

[MASHS][threecolumns]

Angelababy និងស្វាមី ចំណាយប្រាក់រាប់លាន រៀបចំអាំងប៉ាវឲ្យបុគ្គលិក ដែលអាំងប៉ាវធំវិញ គឺ បះសក់!

ហុងកុង៖ ប្ដីប្រពន្ធថ្មីថ្មោង ដែលទើបតែរៀបការ កាលពីឆ្នាំមុន នាង Angelababy និងលោក Huang Xiaoming បានរៀបចំ អំណោយយ៉ាង ពិសេសសម្រាប់បុគ្គលិករបស់ពួកគេ ដែលធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថានាង Angelababy និងលោក Huang Xiaoming ដែលរកប្រាក់ចំណូល បានច្រើនគួរសម ពីការងារដ៏ជោគជ័យរបស់ពួកគេ ជាសរុបទឹកប្រាក់ចំនួន ១៤៩ លានហុងកុង ឬ ១៩លាន ដុល្លារអាមេរិក បានរៀបចំអំណោយ ដែលគិតជាទឹកប្រាក់ ច្រើនជាងលានដុល្លារ សម្រាប់បុគ្គលិកក្នុង ថ្ងៃចូលឆ្នាំចិនខាងមុខនេះ រួមនឹង ចែកកាតជូនពរ និងកាបូបច្នៃម៉ូតផងដែរ។ នៅក្នុងនោះបានឲ្យដឹងទៀតថា អំណោយដ៏ធំជាងគេ គឺបានមកពីនាង Angelababy ដែលនាងនឹងផ្ដល់អំណោយជា រថយន្ដស៊េរីទំនើបមួយគ្រឿង ដែលមានតម្លៃជាង ១លានដុល្លារហុងកុងឬ ជាង១០ម៉ឺនដុល្លារអាមេរិក ដល់ បុគ្គលិករូបណា ដែលមានសំណាងបំផុត សម្រាប់ឱកាសចូលឆ្នាំចិននេះ។ 
យ៉ាងណាមិញ ទោះជាពិធីចូលឆ្នាំចិន ខិតជិតមកដល់ក្ដី តែពេលវេលាការងាររបស់អ្នកទាំងពីរ ហាក់ដូចជា ជាប់រវល់ យ៉ាងខ្លាំងក្លា ខណៈដែលនាពេលថ្មីៗនេះ លោក Huang Xiaoming បានចូលរួមវេទិកា សន្និសីទប្រចាំឆ្នាំ ២០១៦ ឈ្មោះថា Future Forum Annual Conference 2016 ដែលមានឱកាស ក្នុងការទាក់ទងនឹង លោក Franklin Yang ដែលជារូបវិទូដ៏ល្បីឈ្មោះមួយរូប។ ចំនែកឯនាង  Angelababy ត្រូវបានគេជ្រើសរើសជា ឯកអគ្គរដ្ឋទូត ថ្មីរបស់ក្រុមហ៊ុន  Adidas Neo៕


ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


ម៉ាសសម្រាប់ម៉សាមុខ

[MASHS][threecolumns]

four columns

[ONLINE SERVICE][threecolumns]

សាប៉ូកក់សក់

[SHAMPOO][twocolumns]

MASHS

[MASHS][threecolumns]