មូលហេតុដែលបណ្តាលឲ្យបុរសនឹកដល់រឿងសិច
សុខភាព : ក្នុងការមានសិចរហូតដល់ទៅ៣៥ដងក្នុង១សបា្តហ៍វាមិនមែនជារឿងធម្មតា នោះទេ។ នេះជាការគិតនិងបំណងប្រថ្នាដែលសិ្ថតនៅក្នុងអារម្មណ៍របស់ មនុស្សវ័យកេ្មង ពោរពេញដោយកម្លាំងតណ្ហា។ នៅពេលនោះដែរអារម្មណ៍សិចរបស់ស្ត្រីវ័យកេ្មង ទោះជាចំណងសិ្ថតនៅដល់កំពូលយ៉ាងណាក៏ដោយ ក៏មានត្រឹមតែ៩ដងក្នុង១សបា្តហ៍ប៉ុណ្ណោះ។ លាក Pamela Regan សាស្ត្រាចារ្យផែ្នកចិត្តសាស្ត្រនៃសកលវិទ្យាល័យកាលីហ្វ័រនីញ៉េ សហរដ្ឋអាមេរិកបានឲ្យដឹងថា បុរសនិងស្ត្រីស្ទើរតែគ្រប់រូបសុទ្ធតែគិតទៅដល់រឿងរួមសិចនោះ ដូចគ្នា ហើយរឿងដូចនេះក៏ចេះតែកើតមានជាប្រចាំថៃ្ងដែរ។
សិ្ថតនៅក្នុងអត្រាបែបនេះ បុរសគ្រាន់តែមានកម្រិតលើសស្ត្រីតែបនិ្តចប៉ុណ្ណោះ មានបុរស ៩៨,៨ភាគរយ និងស្ត្រី៩៥,៩ភាគរយ។ ក៏ដូចជាការសិក្សាស្រាវជ្រាវកាលពីពេលមុននោះផងដែរ ដែលក្រុមសិក្សាស្រាវជ្រាវបានរកឃើញថា បុរសភេទពិតជាគិតដល់រឿងសិចច្រើនជាងស្ត្រីមែន ឬក៏អាចនិយាយបានថា មានចំនួនស្មើនិង៤ដង ប្រៀបធៀបទៅនឹងស្ត្រីភេទ។ កុំថាឡើយតែការគិត សូម្បីតែសកម្មភាពសិចរបស់បុរស ក៏កាន់តែមានច្រើនលើសស្ត្រីផងដែរ។
ដោយសិ្ថតនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននោះ លោកស្រីសាស្ត្រាចារ្យព្រមទាំងសហសេវិករបស់គាត់ បានធ្វើការសម្ភាសជាមួយនឹងមនុស្ស៦៧៦នាក់ ទាំងប្រុសទាំងស្ត្រីដែលមានអាយុមធ្យម២៥ឆ្នាំ អំពីកម្រិតរួមទាំងចំណង់រួមភេទកើតមាននៅក្នុងការគិតដោយខួរក្បាលរបស់ ពួកគេ។ សរុបជារួមមកមានមនុស្សដល់ទៅ៩៧ភាគរយ នៃចំនួនខាងលើសុទ្ធតែមានអារម្មណ៍សិចដូចគ្នា មិនថាបុរសឬស្ត្រីនោះទេ។
ការខុសបែ្លកគ្នាយ៉ាងនេះ ក៏ប្រហែលជាមានការជះឥទិ្ធពលដោយសារសង្គមរហូតដល់កើតមានជាសកម្មភាព រួមភេទសម្ព័ន្ធរបស់បុរស និងស្ត្រីនោះ។ ជាមួយគ្នាផងដែរ ក៏ពិតជាដោយសារតែមានភាពខុសគ្នាផែ្នកសរីរជីវសាស្ត្ររវាងបុរសនឹង ស្ត្រីផងដែរ។ នេះជាការបញ្ជាក់ប្រាប់ពីក្រុមអ្នកសិក្សាស្រាវជ្រាវនោះ។ ថី្វត្បិតតែយ៉ាងដូច្នេះក្តី លទ្ធផលបែបយ៉ាងនេះក៏មិនមែនជារឿងមួយដែលគេធ្វើការសិន្និដ្ឋានដោយ វិជ្ជមានថា បុរសភេទពេលណាក៏ទាមទាររួមសិចឥតឈប់ឈរថែមហើយថែមទៀត ឬក៏ស្ត្រីភេទវិញបែរជាខ្វះខាតភាពងប់ងុលនឹងការរួមរ័កនោះក៏ទេដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់បនែ្ថមដោយក្រុមអ្នកសិក្សាស្រាវជ្រាវ នោះ៕
Labels
KHMER NEWS
Post A Comment
No comments :