ផលិតផលនិងព្យបាលមុខ

[MAKE UP][bleft]

business

[MASHS][threecolumns]

មានការវាយប្រហារ ទ្រង់ទ្រាយធំ ដោយគ្រាប់បែក និងបាញ់រះ កណ្តាលទីក្រុង ហ្សាកាតា (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប៉ុន្មានម៉ោងមុននេះបន្តិច មានអំពើវាយប្រហារ ទ្រង់ទ្រាយធំមួយ បានកើតឡើងនៅកណ្តាលទីក្រុងហ្សាកាតា ដោយមានការបំផ្ទុះគ្រាប់បែក និងការបាញ់រះ បន្តបន្ទាប់គ្នាជាច្រើន។
យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា មកទល់ពេលនេះ គេបានត្រឹមតែដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៤នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែក។ ទីតាំងសំខាន់ៗមួយចំនួន ក្នុងទីក្រុងហ្សាកាតា បានទទួលរងការវាយប្រហារ ដោយក្នុងនោះ មានទីតាំងផ្សារទំនើប ក្បែរការិយាល័យប្រធានាធិបតី និងក្បែរការិយាល័យអង្គការសហប្រជាជាតិ ផងដែរ។
ក្រុមប៉ូលិសកំពុង ធ្វើការបាញ់តតាំង ជាមួយក្រុមជនសង្ស័យ ដែលបានធ្វើការវាយប្រហារ
ប្រភពឲ្យដឹងទៀតថា កងកម្លាំងប៉ូលិសរាប់រយនាក់ និងក្រុមប្រដាប់កាំភ្លើងស៊ីប (Sniper) ផងនោះ បានឡោមព័ទ្ធ និងបាញ់តទល់ជាមួយក្រុមខ្មាន់កាំភ្លើង ហើយមិនទាន់មានសេចក្តីរាយការណ៍ ឲ្យដឹងថាតើក្រុមណា ជាអ្នកនៅពីក្រោយអំពើវាយប្រហារនេះនៅឡើយទេ។
បើយោងតាមការឆ្លើយឆ្លង របស់អ្នកយកព័ត៌មាន BBC ដែលស្ថិតនៅទីតាំងកើតហេតុនោះផ្ទាល់ លោក Jerome Wirawan បាននិយាយថា “ក្រុមប៉ូលិសបានធ្វើការបិទផ្លូវជុំវិញតំបន់ Sarinah​ ព្រោះទីតាំងនោះ មានការបំផ្ទុះគ្រាប់បែកមួយ ទើបតែកើតឡើង។ បន្ថែមពីនេះទៀត មានការប្រកាសឲ្យប្រជាជន សម្ងំនៅក្នុងផ្ទះពួកគេ កុំចេញទៅណាឲ្យសោះ ជៀសវាងមានការបំផ្ទុះគ្រាប់បែក និងការបាញ់រះ សារជាថ្មីបន្ថែមទៀត”។
អ្នកថតរូបឲ្យសារព័ត៌មាន Reuters បានបញ្ជាក់ផងដែរថា “មានគ្រាប់បែកមួយបានផ្ទុះឡើង នៅឯហាងកាហ្វេ Starbucks ដែលបានបណ្តាលឲ្យបង្អួចហាង ត្រូវប៉ើងរបើកអស់។ ពេលនេះប៉ូលិស ក៏កំពុងតែភ្ជង់កាំភ្លើង ទៅលើបុរសសង្ស័យម្នាក់ ដែលកំពុងតែនៅលើ ដំបូលអគារមួយកន្លែងផងដែរ”។
គូសបញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ី  ធ្លាប់ទទួលរងការគំរាមកំហែង ពីសំណាក់ក្រុមភេរវករ ISIS នេះផងដែរ និងស្រាប់តែពេលថ្មីៗនេះ ត្រូវទទួលរងការវាយប្រហារតែម្តង។
Update៖ មកទល់ពេលនេះ មានសេចក្តីរាយការណ៍បន្ថែម បានបញ្ជាក់ថា មានមនុស្សចំនួន៦នាក់ ហើយត្រូវបានសម្លាប់នៅក្នុង អំពើវាយប្រហារនេះ ខណៈពេលដែលជនសង្ស័យ ជាខ្មាន់កាំភ្លើង យ៉ាងតិច៤នាក់ ត្រូវបានសម្លាប់ តែក៏នៅមិនទាន់ដឹង នៅឡើយទេថាតើ ក្រុមណាឲ្យប្រាកដដែល ជាអ្នកនៅពីក្រោយអំពើវាយប្រហារ ដ៏សែនអាក្រក់មួយនេះ។
ក្នុងនោះដែរ ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បានចាត់ទុកសកម្មភាព នេះថាជាអំពើភេរវកម្ម។ លោកប្រធានាធិបតី រូបនេះបានបន្ថែមទៀតថា "យើងមានក្តីសោកសង្រេងយ៉ាងខ្លាំង ចំពោះជនរងគ្រោះ នៅក្នុងអំពើវាយប្រហារមួយនេះ ប៉ុន្តែយើងក៏ធ្វើការថ្កោលទោសផងដែរ ចំពោះសកម្មភាពដែល បានរំខានទៅដល់ សុខសុវត្ថិភាព និងសន្តិភាព ព្រមទាំងបង្កើតឲ្យមាន ភាពចលាចលមកលើ ប្រជាជនរបស់យើង"។













Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


ម៉ាសសម្រាប់ម៉សាមុខ

[MASHS][threecolumns]

four columns

[ONLINE SERVICE][threecolumns]

សាប៉ូកក់សក់

[SHAMPOO][twocolumns]

MASHS

[MASHS][threecolumns]