ប្រធានាធិបតីចិនមានទំនុកចិត្តលើយុទ្ធនាការប្រឆាំងអំពើពុករលួយ
ដោយ ៖ ខាន់ សុខឃន
ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៦:៤៧ (13-01-2016 16:47)
យោងតាមស៊ីនហួថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង គូសបញ្ជាក់កាលពីថ្ងៃទី១២ មករា ថា ចិនមានការរីកចម្រើនឈានទៅយកឈ្នះលើអំពើពុករលួយ ដោយអះអាងដល់បក្សកុំមុយនីស្តចិនពីលទ្ធផល និងពីយុទ្ធនាការនាពេលខាងមុខទៀត ។
លោកស៊ី ជីនពីង ថ្លែងបែបនេះក្នុងឱកាសនៃសម័យប្រជុំពេញអង្គលើកទី១៨របស់គណៈកម្មាធិការត្រួតពិនិត្យវិន័យរបស់បក្សកុំមុយនីស្តចិន ។ លោកមានប្រសាសន៍ថា សមាជិកបក្សទាំងអស់ត្រូវមានទំនុកចិត្តពេញលេញលើឆន្ទៈរបស់គណៈកម្មាធិការកណ្តាលបក្សកុំមុយនីស្តចិនក្នុងការតស៊ូប្រឆាំងអំពើពុករលួយ ក្នុងការធ្វើអោយសម្រេចយុទ្ធនាការក្នុងថាមពលវិជ្ជមាន និងក្នុងទស្សនវិស័យនៃការប្រយុទ្ធរបស់យើងប្រឆាំងអំពើពុករលួយ ។
លោកបន្តថា ដើម្បីដំដែកត្រូវមានញញួរដ៏រឹងមួយ ។ លោកលើកសុភាសិតប្រពៃណីនេះរបស់ចិន ដើម្បីគូសបញ្ជាក់ពីឆន្ទៈរបស់បក្សក្នុងការតស៊ូប្រឆាំងអំពើពុករលួយ ។
លោកស៊ី ជីនពីង គូសបញ្ជាក់ទៀតថា រយៈពេល៣ឆ្នាំចុងក្រោយនេះ បក្សកុំមុយនីស្តចិនបានខំធ្វើការខ្លាំង ដើម្បីដោះស្រាយបញ្ហាសំខាន់បំផុតនៃអភិបាលកិច្ចក្នុងផ្ទៃបក្ស ហើយការខិតខំប្រឹងប្រែងទាំងនោះបានទទួលផ្លែផ្កា ព្រោះយុទ្ធនាការប្រឆាំងអំពើពុករលួយមានការរីកចម្រើនទៅមុខ ៕

Labels
KHMER NEWS
Post A Comment
No comments :