សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមន្រ្តីរាជការរៀនសូត្របន្ថែមពីរបៀបប្រើ Smart Phone
ដោយ៖ សហការី
ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ ម៉ោង ០៨:៤០
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ( Facebook) Pageផ្លូវការរបស់សម្តេចបង្ហោះនៅព្រឹក ថ្ងៃទី១២ មករា ២០១៦នេះមានខ្លឹមសារទំាងស្រុងថា "ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ចនូវកាបូបដៃតូចមួយទោះទៅដល់ទីណាក៏ដោយ។ ក្នុងកាបូបនេះគឺមានផ្ទុកទូរស័ព្វចំនួន ៥ ដែលសម្រាប់តាមដានមើល ស្តាប់ និងទទួលព័ត៌មានដែលសហការីបានផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍សំខាន់បំផុតដល់ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ។
ខ្ញុំសូមថ្នាក់ដឹកនាំ និង មន្រ្តីរាជការទូទាំងប្រទេសសិក្សារៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់សំភារៈបច្ចេកវិទ្យាជាពិសេស Smart Phone អោយទាន់ការវិវឌ្ឍន៍ ជឿនលឿនដែលនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ការងារប្រចាំថ្ងៃ និង ផ្តល់នូវផលប្រយោជន៍កាន់តែច្រើនដល់សង្គមជាតិយើងទាំងមូល។
ទោះបីខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានអារម្មណ៍នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បានឃើញ និងបានដឹងអំពីសុខទុក្ខរបស់បងប្អូនជនរួមជាតិនៅគ្រប់ ទីកន្លែង ទាំងអស់។ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់ផងដែរ ។ អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហាទាន់ពេលទៅនឹងការសុំយោបល់ របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់រាជរដ្ឋាភិបាលដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហា បន្ទាន់ទាក់ទងនិងកិច្ចការក្នុងក្រៅប្រទេសមួយចំនួន។
សូមមើលរូបភាពដែលភ្ជាប់មកជាមួយនេះ គឺសូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនិងនៅកន្លែងផ្សេងទៀត ក៏ខ្ញុំនៅតែមានលទ្ធភាពភ្ជាប់ខ្លួន មកដោះស្រាយការងារបានដែរ៕"
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
Labels
KHMER NEWS
Post A Comment
No comments :