ផលិតផលនិងព្យបាលមុខ

[MAKE UP][bleft]

business

[MASHS][threecolumns]

សេចក្ដីជូនដំណឹង, ការបោះបង់សិទ្ធិ, ប្រធានសក្ដិ

សេចក្ដីជូនដំណឹង

រាល់សេចក្ដីជូនដំណឹង ការទាមទារ ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀតដែលតម្រូវ ឬអនុញ្ញាតឲ្យ​ផ្ដល់ ឬធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរ និងបញ្ជូនដល់ដៃ​ដោយ​អ្នក​នាំសំបុត្រ ឬផ្ញើតាមប៉ុស្ដិ៍ប្រៃសណីយដែលបានបង់ថ្លៃផ្ញើរួចជាស្រេច ទៅ​កាន់អ្នកទទួល​ដែល​ខ្លួន​ចង់ផ្ញើ ទៅតាមអាសយដ្ឋានដែលមានចែងនៅក្នុងទំព័រដំបូងក្នុងកិច្ចព្រមព្រៀង ឬទៅ​អាសយដ្ឋាន​ណាមួយ​ដែលបានជូនដំណឹងក្នុងពេលណាមួយដោយភាគីពាក់ព័ន្ធ ទៅភាគីម្ខាងទៀត​យោងទៅតាម​លក្ខខណ្ឌ​នានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។

ការបោះបង់សិទ្ធិ

គ្មានការបោះបង់សិទ្ធិនៃលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះត្រូវមានសុពលភាពនោះឡើយលុះត្រាតែមានការសរសេរជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយ ឬជំនួសឲ្យភាគីទាំងពីរ។

ប្រធានសក្ដិ

ដោយមិនគិតពីប្បញ្ញត្ដិណាមួយមានចែងផ្ទុយពីក្នុងកិច្ចព្រមព្រៀងនេះ គ្មានភាគីណាមួយត្រូវទទួល​ខុស​ត្រូវចំពោះភាគីម្ខាងទៀតចំពោះការខាតបង់ ការពន្យារពេល ឬការខូចខាតដែលកើតមាន ឬបង្ក​ដោយ​ភាគីផ្សេងទៀត ដោយសារតែកុបកម្ម អគ្គីភ័យ អំពើនៃអាទិទេព សង្រ្គាម សកម្មភាពរបស់​រដ្ឋាភិបាល ឬមូលហេតុណាមួយផ្សេងទៀតដែលហួសពីសមត្ថភាពត្រួតត្រារបស់ភាគីនោះ ការ​អនុ​វត្ដ​កាតព្វកិច្ច​ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះត្រូវបានលើកលែងដោយសារតែព្រឹត្ដិការណ៍ទាំង​នេះ។


ប្រសិនបើភាគីជាប់កាតព្វកិច្ចណាមួយមិនអាចអនុវត្ដកាតព្វកិច្ចរបស់ខ្លួនដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះទាំងស្រុង ឬជាផ្នែកដោយសារតែប្រធានសក្ដិ ភាគីនោះត្រូវផ្ដល់ការជូនដំណឹងជាលាយ​លក្ខណ៍​អក្សរស្ដីពីបញ្ហាប្រធានសក្ដិនេះនៅភាគីម្ខាងទៀតដោយពន្យល់លម្អិតពីមូលហេតុទាក់ទិន​នឹងកាតព្វកិច្ច​ដែលរងឥទ្ធិពលពីប្រធានសក្ដិនេះ ហើយកាតព្វកិច្ចទាំងនេះត្រូវបានពន្យារពេលអនុវត្ដ ប៉ុន្ដែមិនត្រូវវែង​ជាងរយៈពេលកើតមានប្រធានសក្ដិឡើយ។ ភាគីដែលបានជូនដំណឹងត្រូវព្យាយាម​លុប​បំបាត់​នូវ​ផល​ប៉ះពាល់ដែលកើតមានពីប្រធានសក្ដិតាមតែអាចធ្វើបាន ដោយគ្មានការ​បង្អែបង្អង់។ 
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


ម៉ាសសម្រាប់ម៉សាមុខ

[MASHS][threecolumns]

four columns

[ONLINE SERVICE][threecolumns]

សាប៉ូកក់សក់

[SHAMPOO][twocolumns]

MASHS

[MASHS][threecolumns]