ប៉ូលិសចរាចរណ៍ម្នាក់កំពុងឈរត្រួតពិនិត្យជាតិអាល់កុល ត្រូវរ៉ឺម៉កម៉ូតូដឹកកម្មករបុករបួសធ្ងន់
ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦ ម៉ោង ១០:០៩ (13-01-2016 10:09)
ខេត្តកណ្តាល ៖ មន្ត្រីប៉ូលិសចរាចរណ៍ខេត្តកណ្តាលម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងឈរធ្វើការនៅគោលដៅដើម្បីត្រួតពិនិត្យជាតិអាល់កុល និងមួកសុវត្ថិភាពនោះ ក៏ត្រូវម៉ូតូរ៉ឺម៉កដឹកកម្មករបុកទាំងកំរោល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង០៥នាទីល្ងាចថ្ងៃទី ១២ មករា ២០១៥ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥១-៥២ ក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ីង សុផល អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល (រងរបួសជើង និងក្បាលធ្ងន់) ត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។ ចំណែកភាគីខាងម៉ូតូរ៉ឺម៉កឈ្មោះឆាយ លីពិសិដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។

Labels
KHMER NEWS
Post A Comment
No comments :