ប្រជុំសភាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន មានវត្តមាន បក្សប្រឆាំងចូលរួម តែអត់លោក កឹម សុខា
ដោយ ៖ អ៊ាង ប៊ុនរិទ្ធ
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ ម៉ោង ០៩:១០ (14-01-2016 09:10)
រាជធានីភ្នំពេញ ៖ រដ្ឋសភាជាតិបានបើកសម័យប្រជុំលើកទី៥ នីតិកាលទី៥ ដោយបន្តពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា សម័យប្រជុំសភានៅព្រឹកថ្ងៃទី១៤ មករា ២០១៦ ស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កូរ៉ុមសរុប៩៨រូប និងមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមាជិកសមាជិការដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ តែអវត្តមានលោក កឹម សុខា ៕
Labels
KHMER NEWS
Post A Comment
No comments :