ករណីប្លន់ទៀតហើយក្នុងខេត្តបាត់ដំបង អស់ប្រាក់៣ម៉ឺន៣ពាន់បាត
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ ម៉ោង ០៨:៣៨ (14-01-2016 08:38)
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៣ មករា ២០១៦ ស្ថិតនៅចំណុចព្រះស្រែ ក្នុងភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល មានករណីប្លន់មួយកើតឡើង ដោយជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយអាវុធអាកា១ដើម និងកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះប្រជាពលរដ្ឋ ដែលទើបតែលក់ស្រូវបាន ។
ប្រភពបានឱ្យដឹងថា ក្រុមចោរបានចាប់ម្ចាស់ផ្ទះឈ្មោះអោម ពត អាយុ៤២ឆ្នាំ (ជាប្តី) និងប្រពន្ធឈ្មោះគិត សាវង់ អាយុ៣២ឆ្នាំ ចងស្លាបសេកជាមួយនឹងខ្សែអង្រឹង រួចដើររើកកាយពេញផ្ទះ និងប្រមូលប្រាក់ដែលទើបលក់ស្រូវបានអស់៣ម៉ឺន៣ពាន់បាត និងកាំភ្លើងខ្យល់ច្នៃ១ដើម នេះបើយោងតាមការអះអាងរបស់ម្ចាស់ផ្ទះខាងលើ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យកន្លែងកើតហេតុ និងកំពុងស្វែងរកមុខសញ្ញាផងដែរ ។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ មករា នោះ ពេលដែលមានករណីប្លន់នេះកើតឡើង គឺស្របពេលដែលកម្លាំងសមត្ថកិច្ចបានរៀបចំពិធីជប់លៀងនៅស្នងការដ្ឋានខេត្ត ដើម្បីអបអរក្នុងពិធីបំពាក់ស័ក្តិរួចមក ។

Labels
KHMER NEWS
Post A Comment
No comments :