បើកសវនាការកាត់ទោសលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា
ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៥:៣៧ (15-01-2016 15:37)
សវនាការកាត់ទោសអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប់ចោទពីរឿងធ្វេសប្រហែសបានបើកធ្វើកាលពីថ្ងៃទី១៥ មករា នៅក្រុងបាងកក ។ អតីតប្រមុខរដ្ឋាភិបាលថៃរូបនេះអាចជាប់គុក១០ឆ្នាំ ។
ពួកអ្នកគាំទ្រលោកស្រីយីងឡាក់ ជាច្រើនសិបនាក់ ទោះបីមានការហាមឃាត់មិនឱ្យធ្វើបាតុកម្មក្រោយរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤ មកក្តី បានលើកគ្នាមកកាន់មុខតុលាការដោយមានកាន់ផ្កាកុលាបនៅដៃ ហើយនាំគ្នាស្រែកថា យើងស្រឡាញ់លោកស្រីយីងឡាក់ ។
នៅមុខក្រុមអ្នកកាសែតយ៉ាងច្រើន លោកស្រីយីងឡាក់ ថ្លែងថា លោកស្រីមានទំនុកចិត្តលើច្រកចេញជាវិជ្ជមាននៃសវនាការកាត់ទោសលោកស្រី ។
សវនាការនេះតាមមើលទៅត្រូវមានរយៈពេលដល់ជិតមួយឆ្នាំ ហើយ ក្នុងអំឡុងពេលនោះ លោកស្រីយីងឡាក់ អាចចាកចេញពីដែនដីថៃតែតាមរយៈការអនុញ្ញាតរបស់តុលាការប៉ុណ្ណោះ ។
លោកស្រីយីងឡាក់ ទទួលការចោទប្រកាន់កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ពីបទធ្វេសប្រហែសក្រោយពីលោកស្រីបង្កើតក្នុងអាណត្តិរបស់ខ្លួននូវកម្មវិធីជួយឧបត្ថម្ភដល់ប្រជាកសិករមក ។ លោកស្រីយីងឡាក់ នៅតែការពារនយោបាយជួយឧបត្ថម្ភប្រជាកសិករនេះ ដោយយល់ថា វាជាជំនួយចាំបាច់សម្រាប់ជួយកសិករក្រីក្រ ដែលធ្លាប់តែទទួលជំនួយតិចតួចបំផុតពីរដ្ឋាភិបាល ។ ក៏ប៉ុន្តែទោះបីនយោបាយនេះមានប្រជាប្រិយភាពក្នុងបណ្តាតំបន់ជនបទតែត្រូវបានគេចាត់ទុកថា បង្កគ្រោះមហន្តរាយដល់សេដ្ឋកិច្ច រួចនាំឱ្យប្រទេសសល់ស្រូវស្តុកយ៉ាងច្រើនលក់មិនចេញ ។
ចំណែករបបយោធាដែលកំពុងកាន់អំណាចនៅថៃ ពេលនេះកំពុងដើរនយោបាយមួយដូចលោកស្រីយីងឡាក់ដែរ ដោយនាសប្តាហ៍នេះ បានយល់ព្រមឱ្យទិញកៅស៊ីធម្មជាតិជាច្រើនពាន់តោនមានតម្លៃខ្ពស់ជាងទីផ្សារ ក្រោមការគាបសង្កត់របស់កសិករដាំកៅស៊ូ ៕

Labels
KHMER NEWS
Post A Comment
No comments :